top of page

បើអ្នកចង់បោះបង់? ខ្ញុំមានប្រាំបីវិធីចែករំលែក!



ទំរំតែរកផ្លូវត្រូវឃើញ ត្រូវឆ្លងកាត់ផ្លូវខុសជាច្រើន បរាជ័យច្រើនលើក ច្រើនសារ ...​ពេលខ្លះបាក់ទឹកចិត្ត ពេលខ្លះចង់បោះបង់... តែដោយសារ ការទទួលខុស​ត្រូវ ចំពោះក្រុមគ្រួសារ និងឱពុកម្តាយ ..ក៍ខំប្រឹងបន្តទៀត ដូលងើបៗ .....ជីវិតគីបែបហ្នឹង គ្មានជោគជ័យឯណា ដែលបានមកដោយងាយៗនោះទេ។

#រឿងខ្លះយើងមើលទៅងាយ ព្រោះយើងមិនបានដឹងពីឬសគល់​របស់វា ដូចឈើ​មួយដើម​ ដែលយើងមើលមិនឃើញឬសគុល​ ឬសកែវ ដែលចាក់ជ្រោះក្នុងដីរបស់វា!


#ងាកមកប្រធានបទយើងវិញ

ខ្ញុំគិតថាទាំង Forex, Binary Option, Commodity, Gold ...មានឱកាស​ច្រើន​ណាស់ ដែលយើងអាចទាញប្រយោជន៍​ពីវាបាន ប៉ុន្តែវាមិនងាយៗនោះទេ ប្រសិនបើវាងាយៗ ប្រហែលគ្មានទេ​អ្នកក្រ ហើយប្រហែលគ្មាន​ទេអ្នកចង(ក) ឬលោតទឹកដែរ។


#ខ្ញុំមានបទពិសោធន៍ខ្លះៗដើម្បីចែករម្លែក

 

1. ត្រូវកំណត់គោលដៅផ្ទាល់ខ្លួនអោយបានច្បាស់៖ ចង់ចាប់អាជីព​ជា Trader? ឬយ៉ាងណា? បើជា Trader តើជា Trader ប្រភេទណា? Scalper? Day trader? Swing trader? Position trader? ត្រូវស្គាល់​ពីប្រភេទនៃ Trader, ហើយសួរខ្លួន​ឯងថា៖ តើអ្នកស្ថិតក្នុងប្រភេទណា? ព្រោះប្រភទ​និមួយៗ ទាមទារអោយ​មាន យុទ្ធសាស្រ្តផ្សេងៗគ្នា។ បើមិនទាន់ច្បាស់ខ្លួនឯងទេ កុំទាន់ចូលទីផ្សារ។


2.ត្រូវខំប្រឹងអភិវឌ្ឍន៍ខ្លួនជាប្រចាំ៖ ព្រោះធ្វើជា Trader ត្រូវមានចំណេះដឹង​ ទូរលំទួលាយ លើវិស័យខ្លួនឯង ត្រូវបង្កើតមូលដ្ឋានគ្រឹះផ្ទាល់ខ្លួន ហើយត្រូវចាំ អ្នកជាមនុស្សតែគត់ ដែល​ទទួលខុសត្រូវលើវាសនាខ្លួនឯង កុំត្រេតតាម​គេដោយខ្វះសុភវិនិច្ឆ័យ។ #បើអ្នកខ្ជិលរៀនអ្នកនឹងបរាជ័យ


3. កុំផ្លាស់ប្តូរយុទ្ធសាស្រ្តពីមួយទៅមួយ៖ ពេលខ្លះយើងសាកល្បងយុទ្ធសាស្រ្តមួយមិនសមតាម អារម្មណ៍ដែលចង់បាន យើងក៍ផ្លាស់ប្តូរ ហើយធ្វើរឿងដ៍ដែល​ជាដ៏ដែល ...ការពិត គ្មាន យុទ្ធសាស្រ្ត ឯណា ជោគជ័យ១០០%នោះទេ វាត្រូវការអនុវត្ត សាកល្បង ស្វែងយល់ អំណត់ សិក្សា អោយ បាន ច្បាស់​ពី ចិត្តសាស្រ្តទីផ្សារ ហើយសម្របខ្លួន​អោយត្រូវនឹងយុទ្ធសាស្រ្តដែល​សមស្រប​សម្រាប់ខ្លួនឯង។ #បង្កើតនឹងផ្តោតលើយុទ្ធសាស្រ្តតែមួយ​ដែលសក្តិសម​សម្រាប់អ្នកគឺគ្រប់គ្រាន់ហើយ។


4. កុំផ្តោតលើទីផ្សារច្រើនពេក៖ ការដែលត្រេត ពាសវាលពាសកាល មិនជោគ​ជ័យទេ។ បើអ្នកផ្តោតលើមាស សិក្សារនិងសម្រួចចិត្តតែរឿងមាសទៅ បើត្រេត Forex ជ្រើសរើសតែ៣ឬ៤ រូបិយប័ណ្ណហើយផ្តោតលើវាទៅ។ ការដែលយើងផ្តោត យើងនឹងអាចស្វែងយល់ពីទីផ្សារបានច្បាស់។


5.​​ កុំត្រេតច្រើនពេក៖ ខ្ញុំលឺថា អ្នកខ្លះគ្មានពេលវេលាអោយគ្រួសារ ដោយរវល់តាមដានទីផ្សារ ខ្ញុំគិតថា៖ វាចម្លែកបន្តិច​ បើរវល់ម្លឹងៗអ្នកនឹងកើតជំងឺផ្លូវចិត្តមិនខាន តាមបទពិសោធន៍ របស់អ្នកជំនាញ និងបទពិសោធន៍ផ្ទាល់ខ្លួនខ្ញុំ ចំណាយពេលត្រឹមតែពីរម៉ោងក្នុងមួយថ្ងៃ​ដើម្បីចូលទីផ្សារ ខ្ញុំចំណាយពេល១ម៉ោងដើម្បីសិក្សារពីព័ត៌មានទីផ្សារ សេដ្ឋកិច្ច នយោបាយ​ជាដើម (ខ្ញុំសិក្សាតែរូបិយប័ណ្ណដែលខ្ញុំត្រូវតេ្រតតែប៉ុណ្ណោះ)។ បន្ទាប់មក៣០នាទីខ្ញុំ ត្រូវរៀប​ចំសូចនាករ​ (Indicator) និងអនុវត្តយុទ្ធសាស្ត្រ ដើម្បីត្រៀមចូលទីផ្សារ តាមធម្មតា ខ្ញុំចំណាយពេល ៣០នាទី ឬ១ម៉ោងយ៉ាងយូរដើម្បីចូលទីផ្សារ។  ពេលវេលាដ៍ទៃទៀត ខ្ញុំអានសៀវភៅ​ ហាត់ប្រាណ ជិះកង់និងចំណាយពេលវេលាជាមួយ​មិត្តភក្តិ​និងគ្រួសារ​ជាដើម។


6.ត្រូវបង្កើតវិន័យផ្ទាល់ខ្លួន៖ ត្រូវមានផែនការហិរញ្ញវត្ថុនិងការគ្រប់គ្រងហានិភ័យច្បាស់លាស់៖ ការដែលគ្មានវិន័យគឺជាសត្រូវដែលធំបំផុតរបស់  Trader យើងត្រូវកំណត់អោយ​បានច្បាស់​ថា៖ ពេលណាគួរចូលទីផ្សារ? ពេលណាគួរចេញពីទីផ្សារ? និងត្រូវត្រេតដោយ​ផ្អែកលើ ផែនការហិរញ្ញវត្ថុរបស់យើង កុំត្រេត​តាមចិត្តចង់ ចៀសវាងការត្រេតច្រើនពេក (Overtrades) ដែលនំាអោយបរាជ័យ។


7.កុំលោភលន់៖ បើអ្នកលោភលន់ អ្នកនឹងបរាជ័យ អ្នកណាមិនចង់បានលុយច្រើន? តែការដែលយើងលោភលន់ វាហ្នឹងធ្វើអោយយើងបាត់បង់ម្ចាស់ការ បាត់សុភវិនិច្ឆ័យ ដែលនាំ​អោយបរាជ័យ។​


8. ត្រូវចេះគ្រប់គ្រងអារម្មណ៍៖ ការគ្រប់គ្រងអារម្មណ៍មិនងាយស្រួលទេ ជារឿងដែលពិបាក​បំផុត តែក៍មិនមែន ធ្វើមិនបានដែរ វាត្រូវការវិន័យផ្ទាល់ខ្លួន និងត្រូវរៀនធ្វើសមាធិ ដើម្បីពង្រឹង​សមត្ថភាព​ផ្លូវចិត្ត​​របស់​យើង ដោយធ្វើជាប្រចាំ១៥នាទី សមាធិជារៀងរាល់ព្រឹកបន្ទាប់ពី​ងើបពីគេង។


អត្ថបទ៖ ក្រុមការងារ BinaryFX.pro ភាសាខ្មែរ


 

0 views0 comments

For Any Assistance

Required Please Reach Out

Term & Condition 

Privacy Policy 

Refund Policy

ប្តូរទៅភាសាខ្មែរ

  • Facebook
  • Telegram
  • Youtube

DISCLAIMERS - At KESA Academy, we provide comprehensive education in high-demand skills for global opportunities, spanning eCommerce & Dropshipping, Entrepreneurship Essentials, and the roadmap to success as Influencers. Our curriculum covers cutting-edge disciplines like Programming, AI, Cybersecurity, and Blockchain. While we don't offer financial or investment advice, we strongly encourage students to practice consistently, both during and after learning. Building personal branding and continuous skill growth are crucial steps towards business success and entrepreneurship, which is a journey of lifelong learning.

bottom of page