About
ក្នុងស្ថានភាពវិបត្តិសេដ្ឋកិច្ច បញ្ហាសង្គមជាច្រើនបានកើតទ្បើង ដោយសារបំណុលគ្រួសារ មនុស្សជាច្រើនប្រឈមនឹងវិបតិ្តផ្លូវ រហូតពេលខ្លះមានការធ្វើអត្តឃាតជាច្រើន វាជារឿងសង្វេគ និងមិនគួរកើតមានក្នុងប្រវត្តិសាស្រ្តមនុស្សជាតិ។ គោលបំណងនៃការបង្កើតវគ្គសិក្សានេះទ្បើង គឺជាការចូលរូម លើកទឹកចិត្ត ចែករំលែក បទពិសោធន៍ក្នុងការដោះស្រាយបញ្ហាជីវិត ការកំណត់ឬសគល់នៃបញ្ហាដើម្បីស្វែងរកដំណោះស្រាយដែលសមស្រប ការដោះស្រាយបញ្ហាតាមទស្សនៈវិជ្ជាព្រះពុទ្ធសាសនា ការរក្សារតុល្យភាពរាងកាយនិងផ្លូវចិត្តអោយរ៉ឹងមាំក្នុងគ្រា លំបាក ការបង្កើតទំលាប់ល្អៗដើម្បីកែប្រែនឹងយកឈ្នះបញ្ហា ការវិភាគផលប៉ះពាល់នៃបញ្ហានិងការទទួលយក រក្សារជំហ៊កុំតក់ស្លុត ដើម្បីគ្រប់គ្រងស្ថានការណ៍ គន្លឹះគ្រប់គ្រងភាពភ័យខ្លាច ឱកាសរៀនសូត្រពីបញ្ហានិងការអភិវឌ្ឍន៍ខ្លួន ស្គាល់ពីអត្ថន័យជីវិត ស្គាលមិត្តពិតពេលជីវិតជួបបញ្ហា ការលើកទឹកចិត្តខ្លួនឯង ការហាត់ប្រាណនិងធ្វើសមាធិទៀងទាត់ ការផ្សាយមេត្តា ការដឹងគុណនិងការរស់នៅប្រកបដោយចិត្តអំណរ និងការចាប់ផ្តើមជាថ្មី។ អ្នកណាខ្លះគួរចូលរៀនវគ្គនេះ៖ បុគ្គលទំាងទ្បាយដែលកំពុងជួបប្រទះបញ្ហាជីវិត មានបញ្ហាផ្លូវចិត្ត បាក់ទឹកចិត្តនិងបរាជ័យក្នុងជីវិត ឬបុគ្គលទាំងទ្បាយដែលចង់បង្កើតគុណភាពជីវិត មានសេចក្តីសុខនិងតុល្យភាពទំាងរាងកាយនិងបញ្ញាស្មារតី។
You can also join this program via the mobile app.