top of page

ជំនាញមនុស្ស៖ ការគ្រប់គ្រងធនធានមនុស្ស ការប្រើមនុស្ស ការពិន័យឬទោសទណ្ឌ ការលើកទឹកចិត្តនិងរង្វាន់ និងគន្លឺះក្នុងការប្រើអ្នកជំនាញក្រៅប្រទេស ដោយចំណាយតិច.

  • 2Steps

About

គ្មានអ្វីលំបាកជាការប្រើមនុស្សនោះទេ ជាពិសេសគឺមនុស្សខ្មែរនេះតែម្តង ព្រោះចរឹតខ្មែរ(ខ្លះ) ចូលចិត្តស៊ីជោ ចូលចិត្តការបញ្ចើចបញ្ញើរ ចូលចិត្តប្រើអារម្មណ៍ក្នុងការធ្វើការ ខ្វះភាពអំណត់ ចង់បានលទ្ធផលលឿនៗ ដោយមិនប្រឹង ខ្លះមានចរឹតលោភលន់ ខ្វះសេចក្តីស្មោះត្រង់ ខ្វះក្រមសីលធម៌វិជ្ជាជីវ។ នៅក្នុងវគ្គនេះយើងនឹងសិក្សារពី ការរៀបចំរចនាសម្ព័ន្ធចាំបាច់ក្នុងអាជីវកម្ម ការបង្កើតនីតិវិធីការងារ ការទទួលខុសត្រូវតាមមុខងារនៃការងារនិងនិតិវិធីក្នុងការអនុវត្តការងារប្រចាំថ្ងៃ និតិវិធីក្នុងការជ្រើសរើសបុគ្គលិក យុទ្ធសាស្ត្រប្រើមនុស្សក្នុងបរិបទសង្គមខ្មែរ (យុទ្ធសាស្រ្តខ្សែចាប៉ី) ការលើកទឹកចិត្ត ការពិន័យនិងការដាក់ទោសទណ្ឌ ការបង្កើតច្បាប់ទំលាប់ វិន័យនិងលក្ខខណ្ឌការងារ (បទបញ្ជាផ្ទៃក្នុង) គ្រប់គ្រងការបង្កើតបក្សពូកនៅកន្លែងធ្វើការ ហានិភ័យនៃការប្រើប្រាស់ លេខទូរស័ព្ទ អ៊ីម៉ែល សម្រាប់ប្រាស្រ័យទាក់ទងការងារក្រុមហ៊ុន ការថែរក្សាសុវត្ថិភាពរឯកសារ ការផ្តល់សិទ្ធិ ការរក្សារអាថ៌កំបាំង ទំរង់អាជីវកម្មនិងប្រាក់ចំណូល ការរៀបចំប្រព័ន្ធការងារនិងការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីកាត់បន្ថយការប្រើមនុស្ស យុទ្ធសាស្រ្តនៃការប្រើបុគ្គលិកជំនាញក្រៅប្រទេស ដោយចាយប្រាក់ខែតិចបំផុត សញ្ញាមួយចំនួនដែលបញ្ជាក់ថា បុគ្គលិកអ្នកកំពុងក្បត់អ្នកហើយ យុទ្ធសាស្រ្តក្នុងការគ្រប់គ្រងបុគ្គលិកពីការលួចបន្លំ។ បន្ទាប់ពីបញ្ចប់វគ្គនេះហើយ អ្នកនឹងមើលហានិភ័យដែលអ្នកមានក្នុងអាជីវកម្ម អ្នកអាចនឹងទប់ស្កាត់បញ្ហាទំាងនោះ អ្នកមានជំនាញប្រើមនុស្ស ដោយទន់ភ្លន់ ម៉ឺងម៉ាត់ ម៉ត់ចត់ ដើម្បីបង្កើតផលិតភាពនិងប្រសិទ្ធភាពការងារ។ អ្នកណាខ្លះគួរចូលរៀនវគ្គនេះ៖ បុគ្គលដែលចង់ចាប់ផ្តើមអាជីវកម្ម ម្ចាស់អាជីវកម្មថ្មី ម្ចាស់អាជីវកម្មដែលកំពុងមានបញ្ហាក្នុងការគ្រប់គ្រងបុគ្គលិក និងប្រធានផ្នែកធនធានមនុស្សឬបុគ្គលទាំងទ្បាយដែលចង់អភិវឌ្ឍន៍ជំនាញមនុស្ស។

You can also join this program via the mobile app.

Price

$99.00

Share

For Any Assistance

Required Please Reach Out

Term & Condition 

Privacy Policy 

Refund Policy

ប្តូរទៅភាសាខ្មែរ

  • Facebook
  • Telegram
  • Youtube

DISCLAIMERS - At KESA Academy, we provide comprehensive education in high-demand skills for global opportunities, spanning eCommerce & Dropshipping, Entrepreneurship Essentials, and the roadmap to success as Influencers. Our curriculum covers cutting-edge disciplines like Programming, AI, Cybersecurity, and Blockchain. While we don't offer financial or investment advice, we strongly encourage students to practice consistently, both during and after learning. Building personal branding and continuous skill growth are crucial steps towards business success and entrepreneurship, which is a journey of lifelong learning.

bottom of page