About
វគ្គសិក្សានេះ យើងនឹងរៀនអំពី ការស្រាយចំណោទថាហេតុអ្វីបុគ្គលខ្លះជោគជ័យ រស់នៅក្នុងជីវភាពសុខស្រួលនៅពេលដែលអ្នកខ្លះរកមួយពេលដើម្បីរស់មួយពេល ការបណ្តុះទំលាប់ជោគជ័យនិងកំចាត់ទំលាប់មិនល្អ ហេតុអ្វីទំលាប់ពិបាកនឹងកែ តើត្រូវធ្វើដូចម្តេចដើម្បីបណ្តុះទំលាប់ថ្មី ការធ្វើផែនការជីវិតនិងផែនការការងារប្រចាំថ្ងៃ ថាមពលនៃការផ្តោតលើការងារដែលមានអត្ថិភាព ឥទ្ធិពលនៃវិន័យចំពោះខ្លួនឯង ច្បាប់១%ធ្វើខ្លួនអោយកាន់តែប្រសើរទ្បើង១%ជារៀងរាល់ថ្ងៃ អភិវឌ្ឍន៍ខ្លួនដោយភាពអំណត់ ជោគជ័យយូរអង្វែងត្រូវពេលវេលានិងសេចក្តីព្យាយាម អនុវត្តផែនការកាងារប្រចាំថ្ងៃអោយទៀតទាត់ អនុភាពនៃការគ្រប់គ្រងផ្លូវអារម្មណ៍និងការធ្វើសមាធិ អនុភាពនៃការធ្វើលំហាត់ផ្លូវដង្ហើម ការសម្រាកខ្លីៗរៀងរាល់មួយម៉ោងឬពីរម៉ោងម្តង ដើម្បីរក្សារថាមពលរាងកាយនិងចិត្តគំនិតអោយរ៉ឹងមាំ ឥទ្ធិពលនៃការគិតវិជ្ជមាន ការផ្តល់អោយនិងការទទួលនិងទំលាប់នៃការអភិវឌ្ឍន៍ខ្លួនជាប្រចាំ។ បន្ទាប់ពីបញ្ចប់វគ្គនេះហើយ អ្នកនឹងក្លាយជាមនុស្សម្នាក់ ដែលមានវិន័យ មានទំលាប់ល្អ មានផលិតភាពនិងប្រសិទ្ធិភាពការងារ មានសេចក្តីសុខនិងតុល្យភាពទំាងរាងកាយនិងបញ្ញាស្មារតី។ អ្នកណាខ្លះគួរចូលរៀនវគ្គនេះ៖ បុគ្គលទំាងទ្បាយដែលចង់បង្កើតគុណភាពជីវិត បង្កើនផលិតភាពនិងប្រសិទ្ធិភាពការងារ មានសេចក្តីសុខនិងតុល្យភាពទំាងរាងកាយនិងបញ្ញាស្មារតី។
You can also join this program via the mobile app.